[Japanese & English Below]
សារលិខិតថ្លែងអំណរគុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តមបណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន នៅក្រោយពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលសៀវភៅដែលមានចំណងជើងថា “មាគ៌ាជីវិត” របស់លោក អ៊ីណាម៉ូរី កាហ៊្សូអូ (Inamori Kazuo) ពី ឯកឧត្តមបណ្ឌិត ។ សម្តេចអគ្គមហាសេនាបតីតេជោ បានលើកឡើងថា សៀវភៅនេះគឺជាមគ្គុទ្ទេសក៍ដ៏មានតម្លៃក្នុងការអភិវឌ្ឍគុណវុឌ្ឍិខាងវិញ្ញាណរបស់បុគ្គល និងការលើកកម្ពស់គុណធម៌ សីលធម៌ និងសុភាវធម៌មនុស្សក្នុងសង្គម។ ស្នាដៃដ៏ល្អមួយនេះអប់រំមនុស្សគ្រប់ជាតិសាសន៍ឱ្យមានវិន័យការងារ ចេះរក្សាភាពបន្ទាបខ្លួន និងចេះស្វ័យពិនិត្យចំណុចខ្វះខាតរបស់ខ្លួនជាប្រចាំក៏ដូចជាកសាងភាពធន់ដើម្បីដោះស្រាយវិបត្តិក្នុងជីវិតប្រចាំថ្ងៃនិងចូលរួមកសាងសង្គមជាតិមួយដែលមានភាពសុខដុមរមនានិងការអភិវឌ្ឍយ៉ាងពិតប្រាកដ។
_____
カンボジア王国上院議長のサムデク・アッカ・モハー・セナ・パデイ・テチョー・フン・セン閣下より、カンボジア日本ビジネス投資協会(CJBI)理事長のメイ・カリヤン氏に宛てて、感謝の書簡が送られました。本書簡は、メイ・カリヤン氏より贈呈された、稲盛和夫氏の著書『生き (IKIKATA – The Path of Life)』を拝受されたことを受けて送られたものです。 書簡の中でフン・セン上院議長は、本書について、人としての正しい生き方や道徳観、社会における美徳を育むための貴重な指針であると評価されています。本書は、あらゆる立場の人々に対し、仕事において自らを律し、謙虚さを忘れず、日々自らを省みて至らぬ点を正し、日常生活における困難や危機を乗り越える強い精神力を養うよう促しています。こうした教えは、真に調和のとれた豊かな社会の実現に寄与するものと考えます。
_____
A letter of appreciation from Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia, addressed to H.E. Dr. Mey Kalyan, Chairman of the Board of Directors of the Cambodia-Japan Association for Business and Investment, following the reception of the book titled "IKIKATA - The Path of Life” by Mr. Kazuo Inamori, from Dr. Kalyan. The Samdach has emphasized that this book is a valuable guide to cultivating spiritual qualities and promoting virtue, morality, and human decency in society. This excellent work encourages people of all backgrounds to be disciplined in their work, remain humble, regularly reflect on and correct their shortcomings, and develop the resilience necessary to overcome challenges and crises in daily life. In doing so, it contributes to the development of a truly harmonious and prosperous society.
Unofficial Translation
Read more: https://www.facebook.com/share/p/1EwaRuwV75/